លោក Muñoz ថា ក្លិបព្រះខ័នរាជស្វាយរៀងរៀបចំបានល្អដូចក្លិបនៅអឺរ៉ុប


ក្រោយផ្លាស់មកដឹកនាំក្លិប​ព្រះខ័នរាជស្វាយរៀង កាល​ពីខែ​ឧសភា ឆ្នាំ​២០២៣ លោក Pep Muñoz ​បាន​ជួយ​ឲ្យក្លិប ឈ្នះ​ពាន​រង្វាន់​៣​ហើយ​គិត​ត្រឹម​ខែ​សីហា ឆ្នាំ​២០២៤ ខណៈ​លោក​កំពុង​នាំ​ក្រុម​យ៉ាង​ខ្លាំង​សម្រាប​រដូវ​កាល​ថ្មី។

ក្រុម Leeds ទទួលជ័យជម្នះលើក្រុម Sheffield Wednesday

លោក​ Pep Muñoz ​បាន​ប្រាប់​ថា ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយរៀង​មានថ្នាក់ដឹកនាំល្អ និង​រចនា​សម្ព័ន្ធ​គ្រប់​គ្រង​ល្អ​ដែល​​ផ្ដល់សិទ្ធិគ្រប់គ្រាន់ឲ្យគ្រូបង្វឹកធ្វើការងារ។

លោកបាននិយាយថា​ ៖ «ខ្ញុំធ្លាប់បាននិយាយពេលខ្ញុំមកដល់កម្ពុជាដំបូង ព្រះខ័នរាជស្វាយរៀងជាក្លិបល្អបំផុតនៅកម្ពុជា ទាំងការរៀបចំ និង​ការគ្រប់គ្រង។ ជាពិសេសការផ្ដល់​សិទ្ធិ​ឲ្យគ្រូបង្វឹក​ធ្វើការងារ ការយកចិត្តទុកដាក់លើជំនួយការគ្រូបង្វឹក។ ខ្ញុំអាចនិយាយបានថា ការធ្វើការងារនៅទីនេះ ដូចកាល​ខ្ញុំធ្វើការនៅអឺរ៉ុបដែរ។ នេះហើយជាមូលហេតុ​ធ្វើ​ឲ្យ​ខ្ញុំសម្របខ្លួនបានលឿន។ ខ្ញុំមិន​រំពឹងទេមុនពីផ្លាស់មកទីនេះ​ថា ខ្ញុំអាចស្វែងរកក្លិបធំបែបនេះ»។

លោក Pep Muñoz ចាប់ផ្តើមអាជីព​ដំបូងនៅក្រុម UE Lleida ក្នុងប្រទេសអេស្ប៉ាញ មុន​ពេល​លោក​ទៅចូលរួមជាមួយក្លិបយក្ស FC Barcelona។ ចំណាយពេល៤ឆ្នាំជាមួយក្រុម​យុវជន​ U19 និង Barcelona B លោកបានជួយឲ្យក្រុមឈ្នះពានរង្វាន់ U19 UEFA Champion League ម្តង និងឈ្នះពានលីគ​យុវជន​២ដង មុនទៅកាន់ប្រទេសចិន​៧ឆ្នាំដឹកនាំក្លិប​ Huanghai FC, Shandong Fc និង​ជម្រើសជាតិចិន៕ព័ត៌មានកីឡាថ្មីៗប្រចាំថ្ងៃ

ความคิดเห็น

โพสต์ยอดนิยมจากบล็อกนี้

កំណត់ត្រាមុនប៉ះគ្នារវៀង រ៉ូម៉ានី ទល់នឹង ហូឡង់៖ ក្នុងរាត្រីននេះ | អឺរ៉ូ 2024

ការជួបគ្នារវាង ប្រេស៊ីល ទល់នឹង កូឡុំប៊ី ក្នុង​ការ​ប្រកួតជើងឯក Copa America 2024

ប្រេស៊ីល ប៉ះនឹង កូឡុំប៊ី ក្នុងវគ្គជម្រុះនៃពានរង្វាន់ Copa America