កីឡាសុស៊ីដាន ក្រឡុកចុង​ម៉ោង​ជួយ​ព្រះ​ខ័ន​រាជ​ស្វាយរៀង ឈ្នះ Young Elephants ២-៣


ក្លិប​បាល់ទាត់​​ព្រះ​ខ័ន​រាជ​ស្វាយរៀង ទទួល​បាន​ជ័យជម្នះ​​លើ​ម្ចាស់​ផ្ទះ Young Elephants ដោយ​លទ្ធផល ៣-២ ជើង​ទី១​វគ្គ​ជម្រុះ​ជើង​ឯក​ក្លិប​អាស៊ាន ASEAN Club Championship ២០២៤-២៥។

ការ​ប្រកួត​វគ្គ​ទី១ ព្រះ​ខ័ន​រាជ​ស្វាយរៀង​បាន​គ្រប់​គ្រង​បាល់ និង​វាយ​សម្រុក​យ៉ាង​ខ្លាំង​។

ដល់​នាទី​ទី​១៩ ខ្សែ​បម្រើ​ប្រយុទ្ធ Gabriel Silva ស៊ុត​ឲ្យក្រុម​ភ្ញៀវ​នាំ​មុខ ០-១ មុន ប៉ុន្តែ​ដល់​នាទី​៣៣ Young Elephants បាន​តាម​ស្មើ ១-១ តាម​ការ​ស៊ុត​ពិន័យ​១១​ម៉ែត្រ​ដោយ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ជប៉ុន Takumu Nishihra។

កន្លង​ទៅ​បាន​តែ​​៣​នាទី​ទៀត​ប៉ុណ្ណោះ អ្នក​ចាំទី​ វីរៈ ដារ៉ា ត្រូវ​បាន​ពិន័យ​កាត​ក្រហម​បណ្តេញ​ចេញ​ពី​ទី​លាន បន្ទាប់​ពី​បង្ក​កំហុស​ក្រៅ​ប្រអប់​គ្រោះ​ថ្នាក់ ដូច្នេះ​អ្នក​ចាំទី​ អាំ សុវណ្ណារ៉ាត់ ត្រូវ​ដូរ​ចូល​ជំនួស គួច ដានី ដើម្បី​ចាំ​ទី​ដែល​​មាន​គ្នា​តែ​១០​នាក់​ទល់​នឹង​ម្ចាស់ផ្ទះ​មាន​គ្នា​១១​នាក់។

ការ​ទាត់​ពិន័យ​ហ្វ្រីឃីក​នៅ​នាទី​​៣៧​​របស់​កីឡាករ​អ៊ូបេគីស្ថាន Shokhrukh ផុត​ដៃ​អ្នកចាំទី​របស់​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ចូល​ទី​បាន​សម្រេច​ដើម្បី​នាំ​មុខ ២-១ មុន​ពេល​ចប់​វគ្គ​ទី១។ព័ត៌មានកីឡាថ្មីៗប្រចាំថ្ងៃ

ความคิดเห็น

โพสต์ยอดนิยมจากบล็อกนี้

កំណត់ត្រាមុនប៉ះគ្នារវៀង រ៉ូម៉ានី ទល់នឹង ហូឡង់៖ ក្នុងរាត្រីននេះ | អឺរ៉ូ 2024

ការជួបគ្នារវាង ប្រេស៊ីល ទល់នឹង កូឡុំប៊ី ក្នុង​ការ​ប្រកួតជើងឯក Copa America 2024

ប្រេស៊ីល ប៉ះនឹង កូឡុំប៊ី ក្នុងវគ្គជម្រុះនៃពានរង្វាន់ Copa America