U16 កម្ពុជា ប៉ះក្រុម​ខ្លាំង U16 វៀតណាម ម៉ោង៧កន្លះយប់នេះ


ការ​ប្រកួត​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល B លើក​ទី១ ក្រុម​យុវជន​ទាំង​ពីរ​ទទួល​បាន​៣​ពិន្ទុ​ដូច​គ្នា បន្ទាប់​ពី​ឈ្នះ​ដៃ​គូ​រៀង​ៗ​ខ្លួន។ ក្រុម​យុវជន​កម្ពុជា​បាន​ឈ្នះ​ក្រុម​យុវជន​មីយ៉ាន់ម៉ា ដោយ​លទ្ធផល​២-១។ ២​គ្រាប់​​របស់​កម្ពុជា​រក​បាន​ដោយ​ខ្សែ​ប្រយុទ្ធ ដាច់ ដារ៉ូ ដែល​ជា​កីឡាករ​​ប្តូរ​ចូល​ធ្វើ​ឲ្យ​ការ​ប្រកួត​​ប្រែ​ប្រួល បន្ទាប់​ពី​មីយ៉ាន់ម៉ា​រក​បាន​គ្រាប់​បាល់​មុន។

ចំណែក​ក្រុម​យុវជន វៀតណាម បាន​លត់​​​ក្រុម​យុវជន ព្រុយណេ​ យ៉ាង​ចាស់​ដៃ​ក្នុង​លទ្ធផល ១៥-០។ ដូច្នេះវៀតណាម ឈរ​លើ​កំពូល​តារាង ខណៈ​កម្ពុជា​ស្ថិត​នៅ​លេខ​២​ក្នុង​ពូល។ ការ​ជួប​គ្នា​ថ្ងៃ​នេះ​គឺ​ជា​ការ​ប្រជែង​គ្នា​យក​លេខ​១​ក្នុង​ពូល B ពី​ព្រោះ​ការ​ប្រកួត​ចុង​ក្រោយ កម្ពុជា​ជួប​ ព្រុយណេ ទំនង​ជា​មិន​ពិបាក​ខ្លាំង​ទេ។

Marseille យល់ព្រមលក្ខខណ្ឌសម្រាប់ De Zerbi ដើម្បីក្លាយជាអ្នកចាត់ការក្លឹបរបស់ពួកគេ

ពាន​រង្វាន់​យុវជន​អាស៊ាន ASEAN U16 Boys’ Championship ត្រូវ​បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​២០០២។ ក្រុម​យុវជន​កម្ពុជា​បាន​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ជា​លើក​ដំបូង​នៅ​ឆ្នាំ​២០១៦ ដែល​ពេល​នោះ​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។ ក្រុម​កម្ពុជា​បាន​ឈ្នះ​៣​ប្រកួត និង​ចាញ់​១​ប្រកួត បាន​បង្កើត​កំណត់​ត្រា​ជា​លើក​ដំបូង​​​ក្នុង​ការ​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។

ក្នុង​ពាន​រង្វាន់​នេះ ក្រុម​យុវជន​កម្ពុជា និង​វៀតណាម ធ្លាប់​ជួប​គ្នា​៦​ដង ប៉ុន្តែ​កម្ពុជា​​មិន​ធ្លាប់​​មាន​ប្រវត្តិ​ឈ្នះ​​​វៀតណាម​ឡើយ​ពោល​គឺ​ស្មើ១​ប្រកួត​ និង​ចាញ់​៥​ប្រកួត។ព័ត៌មានកីឡាថ្មីៗប្រចាំថ្ងៃ

ความคิดเห็น

โพสต์ยอดนิยมจากบล็อกนี้

ការប្រកួតវគ្គ 1/4 ផ្តាច់ព្រ័ត្រ នឹងចាប់ផ្តើមនៅថ្ងៃសុក្រ ទី០២ ខែកុម្ភៈ ឆ្នាំ២០២៤

លោក Thierry Henry សរសើរអតីតកីឡាករឆ្នើមរបស់ Tottenham

Juventus និងបន្ដបណ្ដឹងប្រឆាំងសេចក្ដីសម្រេចរបស់តុលាការ ជុំវិញការបង់ប្រាក់ 9.8 លានអឺរ៉ូទៅឲ្យ Ronaldo