Saudi Pro League ចំណាយរាប់រយលានដុល្លារ តែមិនជោគជ័យទេនៅ AFC Champions Leagues រដូវកាលនេះ


 football

ដូចដែលយើងបានដឹងហើយថា ចាប់តាំងពីវត្តមានកំពូលកីឡាករ Cristiano Ronaldo មកកាន់ទឹកដី អារ៉ាប់ប៊ីសាអូឌីត មកក្រុមនៅក្នុងលីគ Saudi Pro League ចាប់ផ្ដើមទាក់ទងនាំចូលកីឡាករ Super Star និងកីឡាករមានទេពកោសល្យ ថ្លៃៗ ជាមួយនឹងប្រាក់ខែខ្ពស់កប់ពពក រាប់រយលានដុល្លា ដូចជាក្លឹប Al Nassr, Al Hilal, Al Ahli និង Al Ittihad …ជាដើម ដើម្បីប្រជែងពានធំបំផុតរបស់ទ្វីបអាស៉ី AFC Champions League។

យ៉ាងណាមិញក្រុមដែលមកពីលីគលំដាក់សេដ្ឋីទាំងនេះហាក់មិនសូវកាក់កប់ប៉ុន្មានទេក្នុងពានរង្វាន់ប្រចាំទ្វីបមួយនេះ។

តួរយ៉ាងក្លឹប Al Nassr របស់ Cristiano Ronaldo និង ក្លឹប Al Ittihad របស់ Benzema ធ្លាក់តាំងពីវគ្គ 8ក្រុមចុងក្រោយ (Quarter-Final) ក្រោមថ្វីជើងក្លឹបមកពីលីគលំដាប់សេដ្ឋីដូចគ្នា Al Ain (United Arab Emirates) ដោយបាល់កាត់សេចក្ដី11ម៉ែត្រក្នុង​លទ្ធផល 1-3 ។

ចំណែក Al Ittihad ធ្លាក់ដោយសារចាញ់ក្លឹបរួមលីគ Al Hilal ក្នុងលទ្ធផល 4-0 សរុបទាំង2ជើង។

ងាកមកមើលក្រុមខ្លាំងលេងមិនដែលចាញ់សោះក្នុងលីគនិងអាចជាម្ចាស់ជើងឯកលីគរដូវកាលនេះផងនោះ បែរជាភ្លាត់ចាញ់ក្លឹបAl-Ain នៅវគ្គ Semi-Final ដោយលទ្ធផលទាំង2ជើង 4-5។

ក្លឹប Al Ain ដែលគ្រប់គ្នាមើលរំលងពេលនេះបានឡើងមកកាន់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ធំបំផុតប្រចាំទ្វីបអាស៉ី AFC Champions League ក្នុងនាមជាក្លឹបមកពីតំបន់ខាងលិច ជាមួយនឹងក្លឹបមកពីតំបន់ខាងកើតរបស់ជប៉ុន Yokohama F.Marinos បន្ទាប់ក្លឹបមួយនេះបានទម្លាក់ក្លឹបមកពីកូរ៉េ Ulsan Hyundai នៅវគ្គ Semi-Final ។ព័ត៌មានកីឡាថ្មីៗប្រចាំថ្ងៃ

ความคิดเห็น

โพสต์ยอดนิยมจากบล็อกนี้

កំណត់ត្រាមុនប៉ះគ្នារវៀង រ៉ូម៉ានី ទល់នឹង ហូឡង់៖ ក្នុងរាត្រីននេះ | អឺរ៉ូ 2024

ការជួបគ្នារវាង ប្រេស៊ីល ទល់នឹង កូឡុំប៊ី ក្នុង​ការ​ប្រកួតជើងឯក Copa America 2024

ប្រេស៊ីល ប៉ះនឹង កូឡុំប៊ី ក្នុងវគ្គជម្រុះនៃពានរង្វាន់ Copa America