កីឡាករសំខាន់ពីររូបរបស់ភ្នំពេញក្រោន នឹងខកខានការប្រកួតវគ្គផ្តាច់ព្រ័ត្រ Hun Sen Cup ទល់នឹង ព្រះខ័នរាជស្វាយរៀង


 football

ខ្សែបម្រើជប៉ុន Yudai Ogawa ដែលទទួលបានសញ្ជាតិកម្ពុជា និងខ្សែបម្រើប្រយុទ្ធសញ្ជាតិកូឡុំប៊ី Andrés Nieto អ្នកទាំងពីរនឹងអវត្តមានក្នុងការប្រកួតសំខាន់ៗនៅចុងសប្តាហ៍នេះ។

Yudai នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​លេង​ដោយ​សារ​តែ​គាត់​បាន​ទទួល​កាត​លឿង​ពីរ​ពី​ការ​ប្រកួត​មុន​។ ជាមួយគ្នានេះ នីតូ បានរងរបួសជើងស្តាំអំឡុងពេលប្រកួតរវាងភ្នំពេញក្រោន និងគីរីវង់សុខសែនជ័យ នៅកីឡដ្ឋានខេត្តតាកែវ កាលពីថ្ងៃសៅរ៍កន្លងទៅ។

មួយវិញទៀត កីឡាករកំពូលម្នាក់របស់ព្រះខ័នរាជស្វាយរៀង នឹងមិនលេងក្នុងការប្រកួត Hun Sen Cup នោះទេ។ ខ្សែបម្រើសញ្ជាតិប្រេស៊ីល Iago Bento បានទទួលការវះកាត់ប្រអប់ជើងឆ្វេង បន្ទាប់ពីរងរបួសអំឡុងពេលប្រកួតជាមួយបឹងកេត នៅពហុកីឡដ្ឋានជាតិ កាលពីថ្ងៃអាទិត្យ។

ការ​ប្រកួត​ដណ្តើម​ពាន Hun Sen Cup រវាង​ភ្នំពេញ​ក្រោន និង​ស្វាយរៀង នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ ទី​២៨ ខែ​មេសា វេលា​ម៉ោង ៧​យប់។ព័ត៌មានកីឡាថ្មីៗប្រចាំថ្ងៃ

ความคิดเห็น

โพสต์ยอดนิยมจากบล็อกนี้

កំណត់ត្រាមុនប៉ះគ្នារវៀង រ៉ូម៉ានី ទល់នឹង ហូឡង់៖ ក្នុងរាត្រីននេះ | អឺរ៉ូ 2024

ការជួបគ្នារវាង ប្រេស៊ីល ទល់នឹង កូឡុំប៊ី ក្នុង​ការ​ប្រកួតជើងឯក Copa America 2024

ប្រេស៊ីល ប៉ះនឹង កូឡុំប៊ី ក្នុងវគ្គជម្រុះនៃពានរង្វាន់ Copa America