ឥណ្ឌូណេស៊ី បង្កើតប្រវត្តិសាស្ត្រ​ដំបូងឡើងវគ្គ ៨ ក្រុមចុងក្រោយ AFC U23 ខណៈវៀតណាម និងថៃក៏ល្អ


 football

ក្រុមបាល់ទាត់​អាយុ​ក្រោម​២៣​ឆ្នាំ​តំបន់​អាស៊ាន​៣​គឺ ឥណ្ឌូណេស៊ី វៀតណាម និង​ ថៃ កំពុង​ធ្វើ​បាន​ល្អ​ក្នុង​ពាន​រង្វាន់​ AFC U23 Asian Cup ឆ្នាំ​២០២៤​ ប៉ុន្តែ​ក្រុម​ម៉ាឡេស៊ី​បាន​ធ្លាក់​មុន​គេ​ត្រឹមវគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល។

វៀតណាម និង​ឥណ្ឌូណេស៊ី​ បាន​កក់​កៅឡើង​ទៅ​កាន់​វគ្គ​៨​ក្រុម​​ចុង​ក្រោយ​នៃ​ពាន​រង្វាន់​​ AFC U23 Asian Cup រួច​ហើយ។ ឥណ្ឌូណេស៊ី បាន​បង្កើត​ប្រវត្តិ​សាស្ត្រ​ជា​លើក​ដំបូង​ក្នុង​ការ​ឡើង​ដល់​វគ្គ​៨​ក្រុម​ចុង​ក្រោយ ដោយ​បាន​ទម្លាក់​ក្រុម​ខ្លាំង​ក្នុង​ពូល​ជា​មួយ​គ្នា​គឺ អូស្ត្រាលី ត្រឹម​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល។ ឆ្លង​កាត់​៣​ប្រកួត ឥណ្ឌូណេស៊ី​ រក​បាន​៦​ពិន្ទុ បន្ទាប់​ពី​ឈ្នះ​អូស្ត្រាលី ១-០ និង​ឈ្នះ ហ្សកដានី ៤-១ ប៉ុន្តែ​ចាញ់​ម្ចាស់​ផ្ទះ​កាតារ ០-២ ថ្ងៃ​បើក​ឆាក។

ចំណែក​វៀតណាម ឆ្លង​កាត់​២​ប្រកួត​គឺ​ឈ្នះ​ទាំង​២​ប្រកួត ក្នុង​នោះ​ឈ្នះគុយវែត ៣-១ និង​ឈ្នះ ម៉ាឡេស៊ី ២-០។ ការ​ប្រកួត​សន្សំ​ពិន្ទុ​ក្នុង​ពូល​ចុង​ក្រោយ ប៉ះ ក្រុម​អ៊ូបេគីស្ថាន ដើម្បី​ប្រជែង​តំណែង​កំពូល​តារាង។ ម៉ាឡេស៊ី ដែល​បាន​ចាញ់ អ៊ូបេគីស្ថាន ០-២ និង​ចាញ់ ​វៀតណាម ០-២ អស់​ឱកាស​ហើយ ទោះ​ការ​ប្រកួត​ចុង​ក្រោយជាមួយគុយវែត​លទ្ធផល​យ៉ាង​ណា​ក៏​ដោយ។

ចំពោះ ក្រុម​យុវជន​ថៃ​វិញ​បាន​ឈ្នះ​ក្រុម​អ៉ីរ៉ាក់ ២-០ និង​ចាញ់អារ៉ាប៊ីសាអ៊ូឌីត ០-៥ ដើម្បី​មាន​៣​ពិន្ទុ​ឈរ​លេខ​២​ក្នុង​ពូល C ដូច្នេះ​ថៃ​មាន​សង្ឃឹម​ច្រើន​ក្នុង​ការ​ឡើង​ទៅ​កាន់​វគ្គ​៨​ក្រុម​ចុង​ក្រោយ ដោយសារ​ការ​ប្រកួត​សន្សំ​ពិន្ទុ​ក្នុង​ពូល​ចុង​ក្រោយប៉ះ​ក្រុម​បាតតារាង តាគីជីស្ថាន នៅទី​២២ ខែ​មេសា ឆ្នាំ​២០២៤​។

រហូត​ដល់​ពេល​នេះ ការ​ប្រកួត AFC U23 Asian Cup រក​ឃើញ​៧​ក្រុម​ឡើង​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ហើយ​គឺ កាតារ ឥណ្ឌូណេស៊ី កូរ៉េ​ខាង​ត្បូង ជប៉ុន អារ៉ាប៊ីសាអ៊ូឌីត អ៊ូបេគីស្ថាន និងវៀតណាម។ មួយ​ក្រុម​ទៀត​នឹង​សម្រេច​នៅ​ក្នុង​ពូល C រវាង ថៃ និង អ៉ីរ៉ាក់ ដោយ​ក្រុម​ទាំង​ពីរ​កំពុង​មាន​៣​ពិន្ទុ​ដូច​គ្នា។អានពត៌មានប្រចាំថ្ងៃ

ความคิดเห็น

โพสต์ยอดนิยมจากบล็อกนี้

កំណត់ត្រាមុនប៉ះគ្នារវៀង រ៉ូម៉ានី ទល់នឹង ហូឡង់៖ ក្នុងរាត្រីននេះ | អឺរ៉ូ 2024

ការជួបគ្នារវាង ប្រេស៊ីល ទល់នឹង កូឡុំប៊ី ក្នុង​ការ​ប្រកួតជើងឯក Copa America 2024

ប្រេស៊ីល ប៉ះនឹង កូឡុំប៊ី ក្នុងវគ្គជម្រុះនៃពានរង្វាន់ Copa America