Man City ឈឺក្បាលដោយសារតែ Kevin De Bruyne កំពុង​មាន​របួស​ក្រលៀន


 football

Manchester City ប្រឈម​នឹង​ការ​លំបាក​មួយ​ទៀត បន្ទាប់​ពី​ត្រូវ​បាន​គេ​បញ្ជាក់​ថា Kevin De Bruyne កំពុង​មាន​របួស​ឆ្អឹងផាល។ គ្រូបង្វឹកក្រុមជម្រើសជាតិបែលហ្ស៊ិក លោក Tedesco បានប្រកាសថា ខ្សែបម្រើសញ្ជាតិបែលហ្ស៊ិក នឹងមិនត្រូវបានគេកោះហៅឲ្យចូលក្រុមជម្រើសជាតិ ដើម្បីឲ្យរូបគេបានជាសះស្បើយឡើងវិញនៅ Sky Blues ។

របួសរបស់ខ្សែបម្រើវ័យ 32 ឆ្នាំត្រូវបានបញ្ជាក់ដោយគ្រូបង្វឹកបែលហ្ស៊ិក Tedesco ដែលមិនបានបញ្ចូលគាត់ក្នុងក្រុមរបស់គាត់សម្រាប់ការប្រកួតមិត្តភាពជាមួយអៀរឡង់ និងអង់គ្លេសនៅថ្ងៃទី 23 និង 25 ខែមីនារៀងគ្នា។

ជាក់ស្តែង De Bruyne ទើបតែត្រលប់មករកទម្រង់លេងដ៏ល្អបំផុតរបស់គាត់វិញ បន្ទាប់ពីអវត្តមានរយៈពេល 5 ខែ ដោយសារការវះកាត់របួសសរសៃពួរ ដែលធ្វើអោយគាត់បង្ហាញខ្លួនបានត្រឹមតែ 14 ប្រកួតប៉ុណ្ណោះក្នុងរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន 2 គ្រាប់ និង assists 12 ដង។ព័ត៌មានកីឡាថ្មីៗប្រចាំថ្ងៃ

ความคิดเห็น

โพสต์ยอดนิยมจากบล็อกนี้

ការប្រកួតវគ្គ 1/4 ផ្តាច់ព្រ័ត្រ នឹងចាប់ផ្តើមនៅថ្ងៃសុក្រ ទី០២ ខែកុម្ភៈ ឆ្នាំ២០២៤

លោក Thierry Henry សរសើរអតីតកីឡាករឆ្នើមរបស់ Tottenham

Juventus និងបន្ដបណ្ដឹងប្រឆាំងសេចក្ដីសម្រេចរបស់តុលាការ ជុំវិញការបង់ប្រាក់ 9.8 លានអឺរ៉ូទៅឲ្យ Ronaldo