អ្នកគាំទ្រថា..លទ្ធផលបរាជ័យ ៤-១ យប់មិញ បង្ហាញពីដំណើរអភិវឌ្ឍជំហានអណ្តើកយ៉ាងប្រាកដរបស់ក្រុមគោព្រៃកម្ពុជា


 football

បាល់ទាត់៖ ការបរាជ័យលើកទី២នៃព្រឹត្តិការណ៍​ប្រកួតបាល់ទាត់មិត្តភាព​អន្តរជាតិ FIFA Series ដែលរៀបចំឡើងនៅប្រទេសអារ៉ាប៊ីសាអូឌីត បានបង្ហាញយ៉ាងច្បាស់អំពីជំហានអណ្តើកនៃការអភិវឌ្ឍក្រុម​បាល់ទាត់​ជម្រើសជាតិកម្ពុជា ឆ្ពោះទៅរកឧត្តមភាពដូចបណ្តាប្រទេសក្នុងតំបន់។

តើពេលណាក្រុមគោព្រៃកម្ពុជា អាចដើរចេញពីចំណុចទទួលបានបទពិសោធនៃការបរាជ័យរបស់ខ្លួន..?

ក្រុម​ជម្រើសជាតិកម្ពុជា បានបរាជ័យក្រោមថ្វីជើងក្រុមជម្រើស​ជាតិហ្គីយ៉ាន កាលពីវេលាម៉ោង២យប់ទៀបភ្លឺ ថ្ងៃទី២៦ឈានចូលថ្ងៃទី២៧ ខែមីនា ឆ្នាំ​២០២៤ នៅ​ប្រទេសអារ៉ាប៊ីសាអូឌីត ក្រោយបញ្ចប់ការប្រកួត៩០នាទីពេញ ក្នុងលទ្ធផលជាផ្លូវការ ៤-១។

ការប្រយុទ្ធនៅលើសមរភូមិវាលស្មៅមួយនេះសម្រាប់វគ្គទី១ ក្រុមជម្រើស​ជាតិហ្គីយ៉ាន បានបើកការនាំមុខមុន១គ្រាប់នៅនាទី១៩ រកបានដោយកីឡាករម្ចាស់អាវលេខ១០ អូម៉ារី ក្លាស្កូវ Omari Glasgow ​ហើយក្រុមទាំងពីរបានដាក់សម្ពាធគ្នាទៅវិញទៅមក និងរក្សាលទ្ធផល១-០នេះ រហូតចប់វគ្គទី១។

ឈានចូលវគ្គទី២ ខ្សែប្រយុទ្ធមុតស្រួចដែលជាម្ចាស់អាវលេខ៩ សៀង ចន្ធា របស់ក្រុមគោព្រៃកម្ពុជា និងជាប្រធានក្រុមផងនោះ រកបានគ្រាប់បាល់តាមស្មើ ១-១ នៅនាទី៥២ ធ្វើឱ្យអ្នកគាំទ្រកម្ពុជារភើបចិត្តមួយប្រាវដែរ ប៉ុន្តែក្រោយមកភាពរីករាយទាំងនោះបានរសាត់បាត់ឆ្ងាយទៅវិញ នោះក៏ព្រោះតែក្រុមជម្រើស​ជាតិហ្គីយ៉ានបន្តដាក់សម្ពាធកាន់តែខ្លាំងមកលើក្រុមគោព្រៃ ដែលបានត្រឹមលេងការពារខ្លួន។អានព័ត៌មានកីឡាថ្មីៗ

ความคิดเห็น

โพสต์ยอดนิยมจากบล็อกนี้

ការប្រកួតវគ្គ 1/4 ផ្តាច់ព្រ័ត្រ នឹងចាប់ផ្តើមនៅថ្ងៃសុក្រ ទី០២ ខែកុម្ភៈ ឆ្នាំ២០២៤

លោក Thierry Henry សរសើរអតីតកីឡាករឆ្នើមរបស់ Tottenham

Juventus និងបន្ដបណ្ដឹងប្រឆាំងសេចក្ដីសម្រេចរបស់តុលាការ ជុំវិញការបង់ប្រាក់ 9.8 លានអឺរ៉ូទៅឲ្យ Ronaldo